ភ្នំពេញៈ មុននេះផ្អើលថា លោក សរ ធារ៉ា អ្នកនិពន្ធទំនុកច្រៀងឯករាជ្យគ្រោងនឹងដាក់ពាក្យប្តឹងតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេនាង អ៊ីវ៉ា ពាក់ព័ន្ធនឹងការរំលោភលើកម្មសិទ្ធិបញ្ញា ប៉ុន្តែនៅពេលនេះ គម្រោងនោះ បែរជាបញ្ច្រាសទិសវិញ ពោលគឺលោក សរ ធារ៉ា មិនទាន់នឹងបានដាក់ពាក្យបណ្តឹងផង បែរជា អ៊ីវ៉ា បានដាក់ពាក្យបណ្តឹងប្តឹងលោក សរ ធារ៉ា វិញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ប៉ុន្តែលោក សរ ធារ៉ា បានឲ្យដឹងថា តារាចម្រៀង អ៊ីវ៉ា មិនមែនជាអ្នកប្តឹងលោកឡើយ អ្នកដែលដាក់ពាក្យបណ្តឹងគឺផលិតកម្មសាន់ដេ។
អ្នកនិពន្ធទំនុកច្រៀង ដែលធ្លាប់ជ្រកក្រោម ដំបូលផលិតកម្មរស្មីហង្ស មាស លោក សរ ធារ៉ា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ខាងផលិតកម្មសាន់ដេ មិនមែនតារាចម្រៀង អ៊ីវ៉ា នោះទេ បានដាក់ពាក្យបណ្តឹងប្តឹងលោកទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធនឹងបទចម្រៀងមួយបទដែលជា ស្នាដៃរបស់លោក តែត្រូវបានផលិតកម្មសាន់ដេ យកទៅឲ្យតារាចម្រៀងរបស់ខ្លួននាង អ៊ីវ៉ា ច្រៀងដោយគ្មានការអនុញ្ញាត ហើយបានប្រមាថលោកថែមទៀត។
ពាក់ព័ន្ធគម្រោងចង់ប្តឹងគេ តែបែរជាគេប្តឹងវិញបែបនេះ លោក សរ ធារ៉ា បានបន្តថា កាលពីថ្ងៃសុក្រ ទី២៣ ខែមីនា លោកបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់សាលាដំបូងរាជធានី ភ្នំពេញរួចហើយ តែនោះគ្រាន់តែជាការសាកសួរតែប៉ុណ្ណោះ។
អ្នកនិពន្ធទំនុកច្រៀងមានឈ្មោះល្បីគួរសមរូបនេះបាននិយាយថា៖« មិនមែនតារាចម្រៀង អ៊ីវ៉ា ជាអ្នកប្តឹងខ្ញុំទេ ខាងផលិតកម្មសាន់ដេជាអ្នកប្តឹង គេបានដាក់ពាក្យបណ្តឹងខ្ញុំពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយកាលពីថ្ងៃទី២៣ ខែមីនា ហ្នឹង ខ្ញុំក៏បានចូលខ្លួនទៅបំភ្លឺនៅតុលាការរួចហើយដែរ តែមិនទាន់ដឹងថា រឿងហ្នឹងដំណើរការយ៉ាងណានោះទេ»។
ក្នុងបទសម្ភាសមុនជាមួយភ្នំពេញ ប៉ុស្តិ៍ លោក សរ ធារ៉ា អតីតអ្នកនិពន្ធទំនុកច្រៀងឲ្យផលិតកម្មរស្មីហង្សមាស ហើយបច្ចុប្បន្នជាអ្នកនិពន្ធទំនុកច្រៀងឲ្យផលិតកម្ម KH បានឲ្យដឹងថា ផលិតកម្មសាន់ដេ បានយកស្នាដៃនិពន្ធទំនុកច្រៀងរបស់លោកទាំងស្រុងទៅឲ្យអ្នក ចម្រៀង របស់ខ្លួនច្រៀងដោយគ្មានការអនុញ្ញាត និងមិនគោរពសិទ្ធិរបស់លោកក្នុងនាមជាអ្នកនិពន្ធ។ អតីតអ្នកនិពន្ធផង និងជាអ្នកចម្រៀងផងរូបនេះ បានបន្តថា ថៅកែផលិតកម្មសាន់ដេ មិនត្រឹមតែមិនបានសុំសិទ្ធិពីលោកប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងបានប្រើពាក្យប្រមាថមើលងាយលោកទៀតផង។
លោក សរ ធារ៉ា បានឲ្យដឹងថា បទដើមរបស់លោកមានចំណងជើងថា «ល្អម្យ៉ាងដែរ» ត្រូវបានលោកនិពន្ធឡើងកាលពីឆ្នាំ១៩៩៨ យកលំនាំតាមមេឡូឌីបទថៃ ដោយលោកជាអ្នកច្រៀងដោយខ្លួនឯងផ្ទាល់តែម្តង។ លោកបន្តថា ស្រាប់តែក្នុងឆ្នាំ២០១១កន្លងទៅនេះ ខាងផលិតកម្មសាន់ដេគេបានយកបទរបស់លោកមកច្រៀងដោយប្តូរចំណង ដាក់ថា «ស្ងាត់ៗសុំបែក» ហើយបានប្តូរពីអ្នកចម្រៀងប្រុសទៅអ្នកចម្រៀងស្រី អ៊ីវ៉ា ច្រៀងទៅវិញ ដោយថែមទាំងយកបទនេះទៅចាក់ផ្សាយតាមទូរទស្សន៍ខ្សែកាប PPCTV ក្នុងកម្មវិធីខ្សែភាពយន្តទៀតផង។
តាមរយៈសកម្មភាពនោះ លោក សរ ធារ៉ា ក៏នៅមិនស្ងៀមដែរ ដោយលោកបានតម្រូវឲ្យខាង ចាងហ្វាងផលិតកម្មសាន់ដេ លោក ឡាយ សុខចំរើន(ហៅស្រេង) ប្រើពាក្យសុំស្នាដៃរបស់លោកចេញពីមាត់ផ្ទាល់ និងសុំទោសលោកជាសាធារណៈ បើមិនដូច្នោះទេ លោកនឹងដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែសម្តីនិយាយក្តែងៗរបស់លោក សរ ធារ៉ា វាយប្រហារសាន់ដេ មិនទាន់នឹងធ្លាក់ដល់ដីផង បែរផលិតកម្មសាន់ដេ បានដាក់ពាក្យបណ្តឹងប្តឹងលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
លោក ឡាយ សុខចំរើន បានឲ្យដឹងថា ធម្មតាសាន់ដេជាផលិតកម្មធំមួយ រាល់ស្នាដៃផលិតកម្មទាំងអស់សុទ្ធតែមានការឆ្លងកាត់ពីក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងមានការវាយតម្លៃត្រឹមត្រូវ។ ដូច្នេះករណីលោក សរ ធារ៉ា និយាយមិនពិត ទើបលោកដាក់ពាក្យបណ្តឹងប្តឹងលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
លោក ឡាយ សុខចំរើន បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖«ខ្ញុំបានដាក់ពាក្យបណ្តឹងប្តឹងគាត់រួចហើយ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ»។
ដោយឡែកមេធាវីរបស់លោក ឡាយ សុខចំរើន មិនអាចផ្តល់ព័ត៌មានលម្អិតបានទេកាលពីម្សិលមិញ ដោយលោកបានប្រាប់ថា លោកមិនអាចផ្តល់បទសម្ភាសបានទូរស័ព្ទឡើយ។
ពាក់ព័ន្ធនឹងបណ្តឹងរបស់ផលិតកម្មសាន់ដេ នេះ លោក សរ ធារ៉ា បានឲ្យដឹងថា លោកមិនមានគម្រោងប្តឹងបកគេទេ គឺគ្រាន់តែចង់ឲ្យគេសុំទោសតែប៉ុណ្ណោះ តែបើគេមិនសុំទោស លោកក៏មិនដឹងធ្វើយ៉ាងណានោះដែរ។
លោកបាននិយាយថា៖«តាំងពីដើមមកខ្ញុំគ្មានបំណងប្តឹងគេទេ ហើយពេលនេះដូចគ្នា ខ្ញុំគ្រាន់តែចង់ឲ្យគេយករបស់យើងហើយ ត្រូវសុំទោសយើង តែបើគេមិនសុំទោសគឺមានតែអត់!»។ លោកបានបញ្ជាក់ថា៖«ខ្ញុំមិនអាចប្តឹងគេទេ ព្រោះខ្ញុំអត់មានលុយកាក់ប្តឹងប្តល់គេទេ ប្តឹងគេយ៉ាងម៉េច បើគេជាផលិតកម្មធំសឹងអីហ្នឹង?»។
ទាក់ទិននឹងពាក្យបណ្តឹងរបស់សាន់ដេ លោក សរ ធារ៉ា បានឲ្យដឹងថា លោកមិនទាន់អាចនិយាយបាននៅពេលនេះទេ។
រីឯតារាចម្រៀងកូនកាត់ចិន អ៊ីវ៉ា បានប្រាប់ពេលមុនថា នាងមិនបានដឹងពីជម្លោះ និងបណ្តឹងនោះច្បាស់ទេ តែអ្វីដែលនាងធ្វើកន្លងមកគឺតាមការចាត់ចែងរបស់ក្រុមហ៊ុនតែ ប៉ុណ្ណោះ៕
- ប្រភព ភ្នំពេញប៉ុស្តិ៍

No comments:
Post a Comment