Macau ពួកគេត្រូវបន្តចូលរួមធ្វើជាគណៈកម្មការពិសេសនៅក្នុងកម្មវិធី “K-Pop Star Hunt 2″ របស់ប៉ុស្តិ៍ទូរទស្សន៍ tvN ជាមួយនឹងតារាចម្រៀងហុងកុង G.E.M។ ថ្វីបើកម្មវិធី “K-Pop Star Hunt 2″ ដំណើរការដោយជោគជ័យក៏ដោយ ក៏បណ្ដាញសារព័ត៌មានទាំងក្នុង និងក្រៅស្រុកបានរិះគន់ទៅលើក្រុមចម្រៀងនារីនេះថាពួកគេគ្មាន អាកប្បកិរិយាជាតារាអាជីពនោះទេ។
ប្រភពបានបន្ថែមទៀតថា “G.E.M. សប្បាយរីករាយក្នុងការឆ្លើយគ្រប់សំនួររបស់អ្នកកាសែត ប៉ុន្តែ 4minute វិញឆ្លើយតែសំនួរណាដែលអ្នករៀបចំកម្មវិធីរៀបចំឲ្យតែប៉ុណ្ណោះ”។ ក្រោយមកនៅពេល “K-Pop Star Hunt 2″ កំពុងដំណើរការបានពាក់កណ្ដាល សមាជិក 4minute ទាំងអស់បាននិយាយថាពួកគេត្រូវការទៅបន្ទប់ទឹកដែលអាកប្បកិរិយា នេះបានធ្វើឲ្យអ្នកគ្រប់គ្នាត្រូវរង់ចាំពួកគេ។
“នៅពេល ពួកគេត្រលប់មកកាន់វេទិកាវិញ ពួកគេគ្រាន់តែលើកដៃគ្រវីដាក់ fan ដោយមិននិយាយស្ដីអ្វីទាំងអស់។ បន្ថែមលើនេះទៀត អ្នកកាសែត ឬអ្នកថតរូបផ្លូវការដែលចូលរួមនៅក្នុងកម្មវិធីមិនត្រូវបាន អនុញ្ញាតឲ្យថតរូបរបស់ពួកគេនោះទេព្រោះថាបុគ្គលិកផលិតកម្ម Cube Entertainment តែងតែរារាំងអ្នកកាសែតទាំងនោះ។ អ្វីដែលឆ្គាំឆ្គងបំផុតនោះគឺ សូម្បីតែគណៈកម្មការ G.E.M. និង បេក្ខភាពប្រលងក៏ 4minute មិនថតរូបជាមួយដែរ”។ នេះជាលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ហុងកុង។
ចំណែកឯ ពិធីករនៅក្នុងកម្មវិធី “K-Pop Star Hunt 2″នោះបានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ចិន Weiboថា “ខ្ញុំធ្វើជាពិធីករអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនដែលជួបប្រទះនឹងអាកប្បកិរិយាអន់ចរិតរបស់សិល្បករ បែបនេះឡើយ”។
4minute គឺជាក្រុមចម្រៀងកូរ៉េខាងត្បូងដែលមានសមាជិក ៥រូប។ ក្រុមនេះបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយផលិតកម្ម Cube Entertainment។ ក្រុមនេះមានសមាជិកដូចជា Nam Ji-hyun (남지현), Heo Ga-yoon (허가윤), Jeon Ji-yoon (전지윤), Kim Hyun-a (김현아) និង Kwon So-hyun ( 권소현) ៕
No comments:
Post a Comment