សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

8/18/2012

[NEWS] សមាជិក T-ara ថតរឿងសាជាថ្មី បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍

សមាជិក​ក្រុម​ចម្រៀង T-ara  នាង Soyeon  ដែល​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ
ណ៍​
​នៅ​តាម​ផ្លូវ​ទៅ​ថត​​ខ្សែភាពយន្ត “Haeundae Lovers” កាល​ពី​ថ្មីៗ​នេះ ឥឡូវ​​នេះ​អាច
​វិល​ត្រលប់​ទៅ​បន្ត
​ការ​ថត​រឿង​វិញ​បាន​ហើយ។

នៅ​ថ្ងៃ​ទី​១៤សីហា ​អ្នក​តំណាង​ការ​ថត​រឿង​ភាគ​កូរ៉េ​ប្រ​ចាំ​ប៉ុស្តិ៍​ទូរទស្សន៍​ KBS​ បាន​និយាយ​ប្រាប់​សារ
ព័ត៌មាន   ​MyDaily​  ថា “ចាប់​ពី​ពេល​នេះ​ទៅ​ Soyeon ​ នឹង​​វិល​ត្រឡប់​ទៅ​បន្ត​ការ​ថត​រឿង Haeundae
Lovers​ នៅ​ថ្ងៃ​ទី១៥​សីហា​នេះ  ។ ពួក​យើង​កំពុង​តែ​រៀប​ចំ​បន្ត​ការ​ថត​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​
បំផុត​ដើម្បី​ឲ្យ​ទាន់​ពេល​ក្នុង​ការ​ចាក់​ផ្សាយ​រឿង​នៅ​ថ្ងៃ​ទី ​២០​និង​២១​ខែ​សីហា​ខាង​មុខ​នេះ” ។

ផលិតកម្ម​ Core Contents Media បាន​និយាយ​ថា “​ទោះ​បី​ជា​ឥឡូវ​នេះ Soyeon​ មិន​មាន​របួស​អី​ធ្ងន់​ក៏​
ពិត​មែន​ ក៏​ប៉ុន្តែ​​ពួក​យើង​នៅ​តែ​តាម​ដាន​ពិនិត្យ​មើល​ស្ថានភាព​របស់​នាង​​ជា​និច្ច​ព្រោះ​ខ្លាច​មាន​អាការៈ​
មិន​ប្រក្រតី​​ណា​មួយ​កើត​ឡើង”។

Soyeon ​  ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​  កាល​ពី​ថ្ងៃ​ទី ​១៣ ​ខែ​សីហា​​កន្លង​ទៅនេះ ក្នុង​ខណៈ​
ពេល​ដែល​នាង​​កំពុង​ធ្វើ​ដំណើរ​ទៅ​តំបន់ Busan ដើម្បី​ថត​រឿង​ Haeundae Lovers​   ។ ដោយ​សារ
​មេឃ​ភ្លៀងនិង​ផ្លូវ​មាន​លក្ខណៈ​រអិល រថយន្ត​របស់ Soyeon ក៏​រអិល​រេ​ចង្កូត​​ទៅ​បុក​នឹង​​រនាំង​បាំង​ផ្លូវ
​រហូត​ក្រឡាប់៕

No comments:

Post a Comment


like