បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាច្រើន លេចលឺទាក់ទងនឹងទ័ពស្រួចរបស់Samsung ត្រកូលGalaxy ជំនាន់ថ្មីគឺGalaxy S3។ ទីបំផុតAndroid Smartphone ជំនាន់កូនពៅនេះ ក៏ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីល្ងាចថ្ងៃទី ៣ ឧសភា កន្លងទៅ នៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយរបស់gsmarena។
Galaxy S 3/S III មានឈ្មោះជាផ្លូវការមួយទៀតហៅថា I9300 ។ អង្គចងចាំរបស់I9300 ត្រូវបានពង្រីកទៅជាបីទំហំគឺ ១៦/៣២/៦៤GB និងអាចបន្ថែមកាត Memory ប្រភេទmicroSD បានរហូតដល់ទៅ ៦៤GB ថែមទៀតផង។ ចំពោះRAMវិញទំហំ 1GB និងCPU ប្រភេទQuad-Core 1.4GHz Cortex-A9។
បច្ចេកវិទ្យាផ្ទេរទិន្នន័យNFC Bluetooth ជំនាន់4.0 GPRS EDGE Wi-Fi 802.11 a/b/g/n និងរន្ធដោតUSB សុទ្ធតែត្រូវបានបំពាក់បន្ថែមឲ្យទៅI9300។
អេក្រង់ទំហំ 4.8” បន្ថែមមុខងារTouchWiz កាមេរ៉ាទំហំ 8MP(3264x2448px) Autofocus& LED FlashមុខងារS-Voice(ដូចsiriលើiPhone) Smart Stay ហើយជាពិសេសដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid ICS 4.0.4ជំនាន់ចុងក្រោយរបស់Google ថែមទៀតផង។
យ៉ាងណាមិញSamsung ពុំទាន់បញ្ជាក់ពីគម្រោងដាក់លក់galaxy S3 (I9300) នេះលើទីផ្សារកម្ពុជាយ៉ាងណានោះទេ ហើយតម្លៃទៀតសោធក៏ក្រុមហ៊ុននេះមិនទាន់បញ្ជាក់ដែរ។ ប៉ុន្តែGalaxy SIII នេះមានចំនួនពីរពណ៌គឺ ខៀវ និងស។
មើលវីដេអូបើកសម្ពោធ នៅទីក្រុងឡុង៖
Propertiesប៉ុណ្ណឹងតើGalaxy S3 អាចវាយបំបាក់iPhone 4Sឬ5 បានឬអត់?
លក្ខណៈសម្បត្តិពិស្ដាររបស់Galaxy S3 នឹងបង្ហាញជូននាពេលបន្ទាប់….
ប្រភពដើម: Sabay
No comments:
Post a Comment