ប្រាក់ខែរបស់តារាពិភពលោក Rain បានធ្វើឲ្យមនុស្សម្នាមានភាពភ្ញាក់ផ្អើល ព្រោះតែគេ បានទទួលប្រាក់ត្រឹមតែ ៨០.០០០ វុន(៧០,៤២ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុង១ខែ។
កាលពីថ្ងៃទី៨ខែមេសាកន្លងទៅ Rain បានចូលរួមក្នុងកម្មវិធី 2012 Culture Festival for Army Recruits និង បាននិយាយជាមួយបុគ្គលិកទាហានដទៃទៀតក្នុងកម្មវិធីនោះ។ នៅពេលបុគ្គលិកទាហានបានឡើងលើវេទិកា គេក៏បានសួរទៅ Rain ថា “ខ្ញុំចង់ដឹងថាតើឥឡូវនេះ អ្នកមានលុយប៉ុន្មានដែរ?”។ ចំណែក Rain ដែលចង់ឲ្យគេហៅខ្លួនថា ទាហាន Jung Ji Hoon ជាជាងតារាចម្រៀង Rainនោះ បានឆ្លើយតបវិញថា “សូមទោស សូមនិយាយតែរឿងពាក់ព័ន្ធនឹងយោធាបានហើយ”។ ក្រោយមក Lee Jin Ho ដែលធ្វើជាពិធីករក្នុងកម្មវិធីនោះបាននិយាយទៀតថា “ ខ្ញុំឭថា Rain រកប្រាក់បានត្រឹមតែ ៨០. ០០០ វុន (៧០. ៤២ដុល្លារអាមេរិក) ប៉ុណ្ណោះ” ។ Rain ក៏ប្រតិកម្មវិញថា “និយាយដោយស្មោះទៅចុះ ខ្ញុំមិនដឹងថាយកលុយនោះទៅចាយកន្លែងណានោះទេ!” ។
តារាចម្រៀង Rain ដែលបានចូលបម្រើទ័ពកាលពីខែ តុលា ឆ្នាំទៅ បានបន្តទៀតថា “ខ្ញុំចូលមកបម្រើការងារនៅទីនេះអស់រយៈពេល ៨ ខែទៅហើយ។ បច្ចុប្បន្ន ខ្ញុំមានទស្សនៈល្អៗចំពោះការងារនេះ”។
Culture Festival for Army Recruits គឺជាព្រឹត្តិការណ៍ដែលចង់បង្ហាញពីការដឹងគុណចំពោះពលទាហានវ័យក្មេង និង ឪពុកម្ដាយរបស់ពួកគេ៕
No comments:
Post a Comment