ទូរស័ព្ទស៊េរីទំនើបចុងក្រោយបង្អស់របស់Samsung ម៉ាកGalaxy S3 ឬI9300 ដែលត្រៀមនឹងនាំចូលទីផ្សារកម្ពុជា នៅដើមត្រីមាសទីបី ឆ្នាំ២០១២ នេះ គឺមិនតិចជាង ៥ពាន់គ្រឿងទេ សម្រាប់ជើងទីមួយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះរបស់Samsung។
«គ្រាន់តែក្រុមហ៊ុនប្រកាសចេញនៅអង់គ្លេសដើមខែនេះភ្លាម អ្នកកុម្ម៉ង់ទិញពីកម្ពុជាកើនឡើងជាង ៣ពាន់គ្រឿងទៅហើយ»។ ប្រភពបញ្ជាក់បន្ថែម។
ដោយឡែកសម្រាប់ពណ៌ អាទិភាពដែល Samsung ត្រៀមនាំចូលវិញ មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ និងផ្នែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទ ប្រចាំកម្ពុជា លោក យិន ឌីណា បញ្ជាក់ថា មានតែពណ៌ស និងខ្មៅប៉ុណ្ណោះ។
តម្លៃរបស់Galaxy S3ដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid ICS ភ្ជាប់ជាមួយអេក្រង់ទំហំ 4.8-inch កាមេរ៉ា8MP និងកាមេរ៉ាមុខ ដែលតួនាទីសម្រាប់Facetime ត្រូវបានកំណត់លក់ក្នុងតម្លៃប្រហាក់ប្រហែល ៨០០ដុល្លារអាមេរិក។
Galaxy S3(I9300) ត្រៀមវាយលុកទីផ្សារកម្ពុជានៅ ដើមត្រីមាសទី ៣(ដើមខែ មិថុនា) តម្លៃប្រហែល៨០០ដុល្លារ
តើនរណាខ្លះចង់ប្រើGalaxy S3? មានឈ្មោះក្នុងបញ្ជីកុម្ម៉ង់ទិញអត់? តើGalaxy ស៊េរីចុងក្រោយបង្អស់នេះ អាចប្រជែងជាមួយiPhone 4S បានទេ?
No comments:
Post a Comment