សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

2/28/2012

ប្រវត្តិ​គូស្នេហ៍ Dingdong Dantes(សុជីអូ) និង Marian Rivera(ម៉ារីម៉ា )



Dingdong Dantes
សុជីអូ ​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Jose Sixto Raphael Gonzalez Dantes III និង​មាន​ឈ្មោះ​ពេញ​និយម​ក្នុង​ពិភព​សិល្បៈ​ថា Dingdong Dantes គឺ​ជា​អ្នក​ដឹក​នាំ​រឿង តារា​សម្ដែង ពិធី​ករ និង តារា​ម៉ូដែល កើត​នៅ​ថ្ងៃ​ទី ២ សីហា ឆ្នាំ ១៩៨០ នៅ​ទីក្រុង Quezon ប្រទេស ហ្វីលីពីន។
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទី​កន្លែង​កំណើតកម្ពស់
Jose Sixto Raphael Gonzalez Dantes III២ សីហា ឆ្នាំ ១៩៨០ទីក្រុង Quezon ,ប្រទេស ហ្វីលីពីន១៨០សង់ទីម៉ែត្រ
អាជីព
ឪពុក​របស់ Dingdong Dantes មាន​ឈ្មោះ​ថា Jose Dantes, Jr.  និង ម្ដាយ​ឈ្មោះ​ Angeline Gonzalez Dantes ។  Dantes  ចាប់​ផ្ដើម​អាជីព​ជា​តារា​ម៉ូដែល​ដំបូង​នៅ​អាយុ ២ ឆ្នាំ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ។ បន្ទាប់​មក​គេ​ក៏​បាន​បង្ហាញ​ខ្លួន​ជា​តារា​ម៉ូដែល​បាន​ជា​ច្រើន​កន្លែង​មុន​ពេល​រូប​គេ​ចូល​ក្នុង​ក្រុម​រាំ​បុរស​មាន​ឈ្មោះ​ថា Abztract Dancers ​ជាមួយ​មិត្ត​ភក្តិ​​របស់​គេ​តារា​សម្ដែង Dino Guevarra និង បងប្អូន​ជីដូន​មួយ​តារា​សម្ដែង Arthur Solinap។ ក្រោយ​មក​ក្រុម​របស់​ពួក​គេ​ក៏​បាន​ចូល​រាំ​ជា​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម Eat Bulaga! និង That’s Entertainment។
ក្នុង​អាជីព​ជា​តារា​សម្ដែង​ Dantes ​បាន​បង្ហាញ​វត្តមាន​សម្ដែង​ដំបូង​ក្នុង​ខ្សែ​ភាពយន្ត Shake, Rattle និង Roll V នៅ​ក្នុង​ឈុត​មួយ​មាន​ចំណង​ជើង​ថា “Anino”។ ៣ ឆ្នាំ​ក្រោយ​មក  Dantes ក៏​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ពេល​គេ​មាន​អាយុ ១៧ ឆ្នាំ​ក្នុង​នាម​ជា​តួអង្គ​ម្នាក់​ប្រើ​ឈ្មោះ​ថា Raphael Dantes  នៅ​ក្នុង​កម្មវិធី​យុវវ័យ T.G.I.S. របស់​ទូរទស្សន៍  GMA Network។   បន្ទាប់​មក Dantes ក៏​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ដូចជា Honey My Love So Sweet និង I’m Sorry My Love និង កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ទៀត​រួម​មាន Anna Karenina និង សម្ដែង​ក្នុង​ឈុត​ឆាក​ខ្លី​ៗ​តាម​រយៈ​ការ​សម្ដែង​តាម​អត្ថបទ​ប្រលោម​លោក​មនោសញ្ចេតនា​យុវវ័យ​ក្នុង​ឈុត F.L.A.M.E.S. ជា​មួយ​ក្រុម​តារា​សម្ដែង​ជា​​ច្រើន​រូប​ទៀត​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ABS-CBN ​ដែល​ប៉ុស្តិ៍​នេះ​មាន​ការ​ចាក់​ផ្សាយ​ចាប់​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០២។
២០០០- ២០០១
ក្នុង​ឆ្នាំ ២០០០ Dantes បាន​សម្ដែង​ក្នុង​រឿង​បែប​កំប្លែង​ Super Klenk ជាមួយ តារា​សម្ដែង Ara Mina។
នៅ​ឆ្នាំ ២០០១ Dantes ក៏​បាន​​សម្ដែង​ជា​ដៃ​គូ​ជាមួយ​តារា​សម្ដែង​ Tanya Garcia  នៅ​ក្នុង​ស៊េរី​​អូប៉េរ៉ា​ Sana Ay Ikaw Na Nga របស់​បណ្ដាញ​ផ្សព្វផ្សាយ​ GMA- 7 ។ បន្ទាប់​មក​ដៃ​គូ​សម្ដែង​ទាំង​ពីរ​នាក់​ក៏​បាន​រួម​គ្នា​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​បែប​ប្រលោមលោក​មនោសញ្ចេតនា​ Twin Hearts ជាមួយ​គ្នា​បន្ត​ទៀត​ក្នុង​ឆ្នាំ​២០០៣។ ក្រោយ​មក Dantes  ក៏​ចាប់​អាជីព​ជា​ពិធី​ករ​នៅ​ក្នុង​កម្ម​វិធី​ប្រកួត​ប្រជែង​សម្រស់​មួយ​ចំនួន​ដូចជា Binibining Pilipina  កម្មវិធី​ស្វែង​រក​សិល្បករ​សិល្ប​ការិនី​មាន​ទេពកោសល្យ StarStruck របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network  និង កម្មវិធី Game Show  ឈ្មោះ​ថា Family Feud មុន​ពេល​កម្មវិធីនោះ​ដូរ​ឈ្មោះ​​​​ទៅ​ជា Edu Manzano។ ក្រៅ​ពី​អាជីព​នៅ​លើ​កញ្ចក់​ទូរទស្សន៍ Dantes ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​រួម​មាន Magkapatid និង Pangarap Ko Ang Ibigin Ka។
២០០៧ ដល់ បច្ចុប្បន្ន
ក្នុង​ឆ្នាំ ២០០៧ Dantes បាន​សម្ដែង​ជា​តួ​ឯក​មាន​ឈ្មោះ​ថា សិជីអូ (Sergio)។ ក្នុង​អំឡុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ១​ ជា Bachelor of 2007 (មនុស្ស​កំលោះ​ប្រចាំ​​​ឆ្នាំ ២០០៧) ពី​ទស្សនាវដ្ដី​ Cosmopolitan Magazine របស់​ហ្វីលីពីន។ គេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ USTV Students’ Choice Award ជា​តារា​សម្ដែង​ពេញ​និយម​បំផុត​នៅ​ក្នុង​ខ្សែ​ភាពយន្ត ឬ រឿង​ភាគ​ស៊េរី​ខ្លីៗ​ផង​ដែរ។
ក្នុង​ឆ្នាំ ២០០៨  Dantes បាន​សម្ដែង​នៅ​ក្នុង​ស្ទូឌីយោ​ជា​តួ​ឈ្មោះ​ថា Fredo មាន​ចំណាប់​អារម្មណ៍​ស្នេហា​ជាមួយ Dyesebel។ នៅ​ខែ មីនា ឆ្នាំ ២០០៨ គេ​ក៏​បាន​បង្ហាញ​ម៉ូដ​ជា​ម៉ូដែល​រូបភាព​ឲ្យ Bench ។ នៅ​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០០៨ Dantes ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​បុរស​សិច​ស៊ី​ម្នាក់​ក្នុង​ចំណោម បុរស​សិច​ស៊ី​២៥ រូប​ក្នុង​ពិភពលោក ( 25 Sexiest Men of the World) នៅ Entertainment Television ។ Dantes គឺ​ជា​តារា​ហ្វីលីពីន​តែ​មួយ​គត់​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នេះ និង ជា​តារា​អាស៊ាន​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ(បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ៣) ។ នៅ​ឆ្នាំ ២០០៨ Dantes បាន​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត One True Love និង ដើម​ឆ្នាំ ២០០៩ គេ​ក៏​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត Ang Babaeng Hinugot Sa Aking Tadyang។ នៅ​ខែ​សីហា​ឆ្នាំ ២០០៩ Dantes ត្រូវ​គេ​ជ្រើស​រើស​ជា វីជេ​កិត្តិយស​របស់ Myx ដើម្បី​ផ្សព្វ​ផ្សាយ​អាល់ប៊ុម​របស់​គេ​មាន​ចំណង​ជើង​ថា The Dingdong Dantes Experience។ ក្រោយ​មក​អាល់ប៊ុម​នោះ​ក៏​ទទួល​បាន​ភាព​ពេញ​និយម​បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​នៅ​ក្នុង show ចម្រុះ SOP ។ បន្ទាប់​ពី​នេះ​ទៀត Dantes ក៏​បាន​សម្តែង​ជា​តួ​អង្គ Cholo ក្នុង​រឿង​ហ្វីលីពីន​ដែល​ប្រែ​សម្រួល​ចេញ​ពី​រឿង​ប្រលោមលោក​កូរ៉េ​មាន​ចំណង​ជើង​ថា Stairway To Heaven។
ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ដល់ ថ្ងៃ​ទី​១៥ ខែ តុលា ឆ្នាំ ២០១០ Dantes បាន​សម្ដែង​ក្នុង Show ទូរទស្សន៍ Endless Love ។ ក្នុង​ឆ្នាំ ២០១០ នោះ​ដែរ Dantes បាន​ក្លាយ​ជា​សហ​ពិធី​ករ​នៅ​ក្នុង​កម្មវិធី Party Pilipinas នៅ​ប៉ុស្តិ៍ channel 7។ Dantes បាន​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​ឆ្នើម​នៅ​ក្នុង​ខ្សែ​ភាពយន្ត Stairway To Heaven  ពាន​រង្វាន់​តារា (Star Awards) នៅ​ក្នុង​ទូរទស្សន៍ និង ជា​អ្នក​មាន​ឈ្មោះ​ក្នុង​ពាន Asian Television Awards នៅ​​​ឆ្នាំ ២០១០។
នៅ​ឆ្នាំ ២០១១ Dantes បាន​សម្ដែង​ក្នុង​ស៊េរី​កំប្លែង​ទូរទស្សន៍​មាន​ចំណង​ជើង​ថា I Heart You និង Pare! ជា​មួយ​តារា​សម្ដែង​ស្រី Regine Velasquez។
នៅ​ឆ្នាំ ២០១១ ដដែល Dantes បាន​ចុះ​កុង​ត្រា​ជាមួយ Star Cinema ក្នុង​គោល​បំណង​សម្ដែង​ខ្សែ​ភាពយន្ត និង ធ្វើ​ការ​ជាមួយ Kris Aquino។ Dantes បាន​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ទូរទស្សន៍ ​ជាមួយ​តួ​ឯក​ស្រី និង អតីត​មិត្ត​ស្រី​ពិត​ប្រាកដ​របស់​គេ Marian Rivera(តួ​ឯក​ស្រី​ឈ្មោះ​ម៉ារីម៉ា ក្នុង​ខ្សែ​ភាពយន្ត “ជីវិត​នាង​ម៉ារីម៉ា”) ។
Marian Rivera
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទី​កន្លែង​កំណើតកម្ពស់
Marian Gracia Rivera១២ សីហា ឆ្នាំ ១៩៨៤ទីក្រុង Madrid ,ប្រទេស អេស្ប៉ាញ១៦៣សង់ទីម៉ែត្រ
ម៉ារីម៉ា​ដែល​ប្រិយ​មិត្ត​បាន​ស្គាល់​តាម​រយៈ​រឿង “ជីវិត​នាង​ម៉ារីម៉ា” មាន​ឈ្មោះ​ពិត​ប្រាកដ​ថា  Marian Gracia Rivera( Marian Rivera ) និង កើត​នៅ​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ១៩៨៤។ នាង​កើត​នៅ​ទីក្រុង​​ Madrid ប្រទេស​អេស្ប៉ាញ និង មាន​អាជីព​ជា​តារា​ម៉ូដែល តារា​សម្ដែង អ្នក​រាំ និង តារា​ចម្រៀង។  Rivera គឺ​ជា Primetime Queen របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ហើយ​នាង​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ល្បីល្បាញ​របស់​ហ្វីលីពីន​មួយ​ចំនួន​ដូចជា Marimar, Dyesebel, Darna និង Amaya។
ក្នុង​អាជីព​ជា​តារា​ចម្រៀង  Rivera បាន​ចេញ​អាល់ប៊ុម​ស្ទូឌីយោ​ចំនួន ២ ក្នុង​នោះ​រួម​មាន​អាល់ប៊ុម​ពេញ​និយម  Marian Rivera Dance និង Retro Crazy។ ក្រោយ​មក​នាង​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ដែល​រក​ចំណូល​បាន​ខ្ពស់​នៅ​ក្នុង Box Office នៃ​ប្រទេស ហ្វីលីពីន ដូចជា My Bestfriend’s Girlfriend, You To Me Are Everything និង Panday2។ ក្រៅ​ពី​ច្រៀង និង សម្ដែង Rivera ក៏​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ផលិត​ផល​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ផង​ដែរ។
ប្រវត្តិ​រូប​សង្ខេប
Marian Rivera កើត​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ដោយ​មាន​ឪពុក​ឈ្មោះ Francisco Javier Gracia Alonso  ជា​ជន​ជាតិ​អេស្ប៉ាញ និង ម្ដាយ Amalia Rivera ជា​ជន​ជាតិ​ហ្វីលីពីន។ បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​នាង​ចែក​ផ្លូវ​គ្នា ម្ដាយ​របស់​នាង​ក៏​យក​នាង​មក​រស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​ជា​កន្លែង​ដែល​នាង​ធំ​ធាត់​ឡើង​ក្នុង​ជីវិត​របស់​នាង។
អាជីព
វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍
Rivera ដំបូង​ឡើយ​សម្តែង​អូប៉េរា​សម្រាប់​ទូរទស្សន៍ TAPE Inc. និង GMA Network ដោយ​ក្នុង​នោះ​រួម​មាន​អូប៉េរា Kung Mamahalin Mo Lang Ako, Agawin Mo Man Ang Lahat និង Pinakammahal។ បន្ទាប់​មក​នាង​ក៏​មាន​វត្តមាន​ជា​តួ​នៅ​ក្នុង​អូប៉េរា​ Enteng Kabisoe 2: Okay Ka Fairy Ko: The Legend Continues។ ក្រោយ​មក​ទៀត ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ក៏​ឲ្យ​នាង​​សម្ដែង​ជា​តួ​ម្ដាយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប ហ្វីលីពីន និង ម៉ាឡេស៊ី​មាន​ចំណង​ជើង​ថា Muli។
បន្ទាប់​ពី​នោះ​មក Rivera ក៏​បាន​ចុះ​កុង​ត្រា​ជា​ផ្លូវ​ការ​ជាមួយ GMA Network និង បាន​សម្ដែង​​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ “ជីវិត​នាង​ម៉ារីម៉ា(Marimar)” ដែល​បាន​ចាក់​បញ្ចាំង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០០៧។ ខ្សែ​ភាព​យន្ត​នេះ​ក៏​បាន​ទទួល​អត្រា​នៃ​ការ​ទស្សនា​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​​ផង​ដែរ​នា​ពេល​នោះ​។
នៅ​ឆ្នាំ ២០០៨ Rivera បាន​សម្ដែង​ជា​តួ​អង្គ​ក្នុង​រឿង Dysebel ដែល​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា​ឆ្នាំ ២០០៨។ ដោយ​សារ​ការ​បង្ហាញ​វត្តមាន​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត Marimar និង Dyesebel Rivera បាន​ទទួល​ពាន​រង្វាន់​ Phenomenal TV Star ពី Guillermo Mendoza Memorial Scholarship Foundation (GMMSF) នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Box Office Entertainment Awards លើក​ទី ៣៨។
នៅ​ដើម​ឆ្នាំ ២០០៩ នាង​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ភាគ Ang Babaeng Hinugot Sa Aking Tadyang។ ក្រោយ​មក​ទៀត Rivera ក៏​បាន​សម្ដែង​​ជា​តួ Darna ក្នុង​ភាពយន្ត​ផលិត​ឡើង​វិញ​ Superhero របស់​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។
នៅ​ឆ្នាំ ២០១០ Rivera បាន​សម្ដែង​ក្នុង​វណ្ណកម្ម​ភាពយន្ត​ថ្មី​ផលិត​ឡើង​វិញ​យក​លំនាំ​តាម​ខ្សែ​ភាពយន្ត​កូរ៉េ Endless Love។ ក្នុង​ឆ្នាំ ២០១១ Rivera ក៏​បាន​សម្ដែង​ក្នុង​ឈុត​ Amaya ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ផង​ដែរ។
នៅ​ចុង​ឆ្នាំ ២០១១ Rivera ​សហ​ការ​សម្ដែង​ជា​​ដៃ​គូ​ម្ដង​ទៀត​ជាមួយ​មិត្ត​ប្រុស​ពិត​ប្រាកដ​របស់​នាង​ Dingdong Dantes នៅ​ក្នុង​ភាពយន្ត​ភាគ​ដែល​ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​បំផុត​មាន​ចំណង​ជើង​ថា My Beloved របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA-7 ដែល​បច្ចុប្បន្ន​កំពុង​ផលិត​​​សម្រាប់​ឆ្នាំ ២០១២​នេះ​។
វត្តមាន​មាន​ក្នុង​ខ្សែ​ភាពយន្ត
នៅ​ឆ្នាំ ២០០៦ Rivera  បាន​ចុះ​កុង​ត្រា​ជាមួយ Regal Films និង សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភ័យ​រន្ធត់​ព្រឺ​ព្រួច 
Pamahiin។ មួយ​ឆ្នាំ​ក្រោយ​មក Rivera បាន​សហការ​ថត​នៅ​ក្នុង​ពិធី Metro Manila Film Festival (MMFF)ចំនួន ២ មាន​ចំណង​ជើង​ថា Bahay Kubo និង Desperadas។ នៅ​ឆ្នាំ ២០០៨ Rivera បាន​សម្ដែង​ជាមួយ Richard Gutierrez នៅ​ក្នុង​ខ្សែភាពយន្ត​មនោសញ្ចេតនា​បែប​កំប្លែង​នៅ​ក្នុង​រឿង​ពេញ​និយម My Best Friend’s Girlfriend។
នៅ​ឆ្នាំ ២០១០ Rivera បាន​បង្ហាញ​វត្តមាន​ជាមួយ​មិត្ត​ប្រុស Dingdong Dantes នៅ​ក្នុង​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​ដែល​ធ្វើ​ឲ្យ​កក្រើក Box Office មាន​ចំណង​ជើង​ថា You to Me Are Everything ។ ហើយ​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១១ Rivera បាន​សម្ដែង​ជា​តួ​ឯក​​ជា Ramon Bong Revilla Jr. ក្នុង​រឿង Panday 2។

បច្ចុប្បន្ន​ ខ្សែ​​ភាពយន្ត​ “នាង​មច្ឆា” ដែល​សម្តែង​ដោយ​​គូស្នេហ៍​មួយ​គូ​នេះកំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV។

No comments:

Post a Comment


like