សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

2/28/2012

ប្រវត្តិក្រុម Super Junior!...(ភាសាខ្មែរ)


Super junior ឬ SJ ជា​ក្រុម​​តារា​ចម្រៀង​បុរស​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ
ហើយ​ក៏​ជា​ក្រុម​ដែល​មាន​ទស្សនិកជន​ជា​ច្រើន​ជុំវិញ​ពិភពលោក​គាំទ្រ​ផង​ដែរ។ អាល់ប៊ុម​ចុង​ក្រោយ​របស់ Super Junior មាន​ចំណង​ជើង​ថា​ “Mr Simple” បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១នៅ​ក្នុង​តារាង​Top 20 របស់​ប៉ុស្តិ៍​ទូរទស្សន៍​channel V​ក្នុង​សប្ដាហ៍​នេះ។ ទស្សនិកជន​ច្បាស់ជា​មាន​ចម្ងល់​ ថា​តើ​Super Junior កកើត​ឡើង​យ៉ាង​ដួច​ម្ដេច​ហើយ​មើល​ទៅ?
Super Junior ឬ SJ ជា​ក្រុម​តារា​​ចម្រៀង​បុរស​ដែល​មាន​សមាជិក​ចំនួន​១៣ រូប ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម SM Entertainment និង ជា​ក្រុម​​តារា​ចម្រៀង​បុរស​កូរ៉េ​​ ខាង​ត្បូង​ពេញ​និយម​​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​​ក្នុង​ចំណោម​ក្រុម​ចម្រៀង​បុរស​ផ្សេងៗ​ទៀត​ដូចជា​ Tohoshinki, SS501 និង FT Island​ជា​ដើម។ អ្វី​ដែល​ពិសេស​ ប្រជាប្រិយភាព​របស់SJ បាន​ក្រាល​ដណ្ដប់​ទូទាំង​បណ្ដា​ប្រទេស​អាស៊ី​ហើយ​ពួកគេ​ក៏​ធ្លាប់​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ថៃ និង​ប្រទេស​ជប៉ុន​ផង​ដែរ។
សមាជិក​របស់​ SJ ​ ​​ខ្លះ​​មាន​ការងារ​ជា​ VJ តារា​សម្ដែង និង តារា​ម៉ូដែល​ដែល​នេះ​ជា​ហេតុ​ជួយ​ជំរុញ​ឲ្យ ប្រជាប្រិយភាព​ ​របស់ SJ កាន់​តែ​លេច​ធ្លោ។​ SJ ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាជិក​ជា​ជនជាតិ​កូរ៉េ​ចំនួន១២ រូប និង ១ រូប​ជា​ជនជាតិ​ចិន។ ​ពួក​គេ​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០០៥ ហើយ​បទចម្រៀង​ដំបូង​របស់​ពួកគេ​មាន​ចំណងជើង​ថា “TWINS(Knock Out)” ។ ក្រុម​នេះ​ដំបូង​មាន​សមាជិក​ចូលរួម​ចំនួន​១២ រូប ប៉ុន្តែ​ក្រោយមក​SJ ​ បាន​បន្ថែម​សមាជិក​ថ្មី​មួយ​រូប​ទៀត​សរុប​ទាំងអស់​១៣រូបក្នុង​ការ​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ ​ទៀត​គឺ​បទ “U”​នា​ខែ​ឧសភា ឆ្នាំ២០០៦។
សមាជិក​របស់ SJ មាន​ដូចជា Leeteuk (ប្រធាន​ក្រុម), Heechul, Han Geng, Yesung, Kang-in, Shindong, Sungmin, Eunhyuk, Donghae, Siwon, Ryeowook, Kibum និង​ Kyuhyun។ Han Geng ជា​សមាជិក​ សញ្ជាតិ​ចិនមួយ​រូប​ដែល​ត្រូវ​បាន​ ជ្រើសរើស​ពី​ការ​ប្រឡង​លើក​ដំបូង​នៅ​ប្រទេស​ចិន​រៀប​ចំ​​ឡើង​ដោយ​ SM Entertainment នៅ​ឆ្នាំ២០០១​ ពី​ក្នុង​ចំណោម​អ្នក​ចូលរួម​សម្តែង៣០០០នាក់។ SJ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​ ឆ្នាំ២០០៥ Kyuhyun ​ចូល​ជា​សមា​ជិក​ទី​១៣​នៅ​ថ្ងៃ​ទី​ ២៣ ឧសភា ឆ្នាំ២០០៦ ។
នៅ​ឆ្នាំ២០១០ មាន​សមាជិក​ ត្រឹមតែ ១០រូប​ប៉ុណ្ណោះ​ដែល​សកម្ម​នឹង​ការងារ​ដោយសារ​ពេល​នោះ​សមាជិក​បី​រូប​ទៀត​​ដូចជា Han Geng បាន​ដាក់​ពាក្យ​ប្តឹង SM entertainment  Kibum មាន​ចំណាប់​អារម្មណ៍​លើ​ការងារ​ផ្សេង​ និង Kang-in ត្រូវ​ចូល​​បម្រើ​ក្នុង​ជួរ​ទាហាន។

ប្រវត្តិ​នៃ​ការ​កកើត​ដំបូង​របស់ Super Junior
នៅ​ចុង​ឆ្នាំ1990​ ស្ថាប័ន​ទេពកោសល្យ​របស់​កូរ៉េ (Korean talent agency) ​និង ផលិតកម្ម SM entertainment បាន​ប្រារព្ធ​ការ​ប្រឡង​ចម្រៀង​ប្រចាំ​ឆ្នាំ​ដើម្បី​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​មក​បង្គ្រប់​ក្រុម​ចម្រៀង​Pop ដែល​មាន​ឈ្មោះ​ថា H.O.T, S.E.S និង Shinhwa ដែល​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​របស់ SM លោក Soo Man Lee ។ Leeteuk និង Eunhyuk គឺ​ជា​សមាជិក​ ២ រូប​ដំបូង​គេ​ដែល​បាន​ជ្រើសរើស​នៅ​ឆ្នាំ​២០០០ តាម​ប្រព័ន្ធ SM’s Starlight Casting ទីក្រុង​សេអ៊ូល។
ក្នុង​ឆ្នាំ​២០០១ ក្រុមហ៊ុន​បាន​ប្រារព្ធ​ការ​សាកល្បង​ប្រឡង​ចម្រៀង​នៅ​ក្រៅ​ប្រទេស​​និង​បាន​រក​ឃើញ​ Han Geng ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ​សម្ដែង​៣០០០នាក់​​នៅ​ទីក្រុង​ប៉េកាំង​ប្រ​ទេស​ចិន។ នៅ​ឆ្នាំ​ដដែល​នោះ Yesung ​និង​ មិត្ត​របស់​គេ​HeeChul ត្រូវ​បាន​ជ្រើស​រើស​​តាម​ប្រព័ន្ធ​Seoul’s casting។ Sungmin និង Donghae ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ហាត់​រៀន​​ក្រោយ​ពី​ពួក​គេ​មាន​វត្តមាន​​វត្តមាន​ក្នុង​ការ​ប្រលង​ដែល​ឧបត្ថម្ភ​ដោយ​ផលិត​កម្ម ​SM ។​ នៅ​ឆ្នាំ​២០០២  Heechul និង​Kangin ត្រូវ​បាន​ជ្រើសរើស​ព្រម​គ្នា​ជាមួយ  Kibum ​នៅ​រដ្ឋ​ Los Angelesសហរដ្ឋអាមេរិក។ Siwon ចូល​ក្រុម​ឆ្នាំ ២០០៣ ខណះ​ Ryeowook ចូល​នៅ​ឆ្នាំ២០០៤  ក្រោម​ការ​រក​ឃើញ​ពី​កម្មវិធី​ប្រលង​ចម្រៀង​យុវវ័យ Chinchin ។ ហើយ នៅ​ឆ្នាំ​២០០៥ Shindong ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​សមាជិក​ក្រុម​ផង​ដែរ ។
មិន​​យូរ​​ប៉ុន្មាន​បន្ទាប់​ពី​មាន​ការ​​ចាប់​ផ្តើម​របស់​ក្រុម​ចម្រៀង​បុរស​ TVXQ ក្នុង​ឆ្នាំ​២០០៣ ព័ត៌មាន​ស្ដី​ពី​គម្រោង​បង្កើត​ក្រុម​បុរស ​ថ្មី​មួយ​ទៀត​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​របស់​លោកLee បាន​ សាយភាយ​យ៉ាង​រហ័ស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​ដើម​ឆ្នាំ​២០០៥  លោក​Lee បាន​បញ្ជាក់​ពី​ព័ត៌មាន និង​បាន​ប្រកាស​ឲ្យ​ដឹង​ថា​គម្រោង​នៃ​ការ​បង្កើត​ក្រុម​​តារា​ចម្រៀង​បុរស​ដែល​មាន​សមាជិក​១២រូប ដែល​ចាប់​ផ្ដើម​នៅ​ពេល​ជិត​ដាច់​ ​ឆ្នាំ​ និង​ការ​ជំរុញ​​ឲ្យ​​ក្រុម​នេះ​ក្លាយ​ជា​​ក្រុម​ The Gateway to Stardom of Asia ។ លោក​Lee បាន​បន្ត​ទៀត​ថា​ សមាជិក​ភាគ​ច្រើន​ក្នុង​ក្រុម​នេះ​ ​ជ្រើស​ឡើង​ដោយ​​បទ​ពិសោធន៍​ជា​តារា​សម្ដែង,​ពិធី​ករ , តារា​ម៉ូដែល , និង​ជា​ពិធី​ករ​វិទ្យុ​​របស់​ពួក​គេ​មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម។  ដោយ​មើល​ឃើញ​ពី​គំនិត​របស់​ ​ក្រុម​ចម្រៀង​នារី​ ជប៉ុន​ ឈ្មោះថា Morning Musume  SJ ក៏​បាន​​ ​ជំនួស​​សមាជិក​​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ​​ក្នុង​គោល​បំណង​ឲ្យ​ក្រុម​របស់​គេ​នៅ​តែ​ក្មេង​ជា​និច្ច​ហើយ​ទទួល​ការ​គាំ​ទ្រ​ពី​យុវវ័យ។ ហើយ​គំនិត​ថ្មី​នេះ​ក៏​បាន​ណែនាំ​ចូល​ ក្នុង​ទីផ្សារ​របស់ K-pop។
ក្នុង​មួយ​រយៈពេល​ដំបូង​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្រុម​នេះ​នឹង​មាន​ឈ្មោះ​ថា​O.V.E.R. ដែល​មាន​ពាក្យ​ពេញ​ថា ” Obey the Voice for Each Rhythm” ។ ប៉ុន្តែ​ មុន​ពេលBoy band នេះ​មាន​ឈ្មោះ​ពិត​ប្រាកដ​ ផលិតកម្មSM បាន​ហៅ​ពួក​គេ​ថា​Junior ជា​តំណាង​ឲ្យ​សមាជិក​វ័យ​ក្មេង​ខណៈ​ពេល ពួក​គេ​​​​​ជា​អ្នក​វឹក​ហាត់​ដំបូង។  បន្ទាប់​ពី​មើល​ឃើញ​ ទេពកោសល្យ​​ពិសេស​ផ្សេងៗ​គ្នា​របស់​ពួក​គេ​  ​ក្រុមហ៊ុន​ក៏​សម្រេច​​ចិត្ត​ដាក់​ឈ្មោះ​អោយ​ក្រុម​នេះ​ថា​ Super Junior ។​ ហើយ​ក្រុម​នេះ​ចេញ​មុខ​ជា​ផ្លូវ​ការ​ដំបូង​បង្អស់​មាន​ឈ្មោះ​ថា Super junior 05(ជំនាន់​ទី​១នៃ​ក្រុម Super junior )​ ។
Super Junior 05  បាន​ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​ដំបូង​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ Mnet  របស់​កូរ៉េ​នៅ​ ​ ថ្ងៃទី១១​ កញ្ញា​ ឆ្នាំ២០០៥ ។ ហើយ​នៅ​ក្នុង​ការ​បង្ហាញ​វត្តមាន​នោះ​ដែរ​ ពួក​គេ​បាន​បង្ហាញ​ស្ទិល​ ​រាំ​ ចង្វាក់​Hip Hop ខុស​ៗ​គ្នា ដោយ​ពួក​គេ​រាំ​បទ “Take It To The Floor” របស់​B2K។ រីឯ​សមាជិក​បី​រូប​ដូចជា​Han Geng , Eunhyuk និង Donghae បាន​សម្តែង​ដាច់​ដោយ​ឡែក​ចេញ​ពី​ក្រុម​គឺ​​​រាំ​បទ​ “Caught Up” របស់​តារា​ចម្រៀង​Usher ។ តែ​ផ្ទុយ​ទៅ​វិញ​ការ​សម្ដែង​នេះ​មិន​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ឡើយ  រហូត​ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០០៦ ទើប​មាន​ការ​ចាក់​ផ្សាយ​វគ្គ​មួយ​នៅ​ក្នុង Super Junior Show ដែល​នេះ​គឺជា​ឯកសារ​លើក​ទី​មួយ​របស់​ពួក​គេ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។​
មិន​ខុស​ពី​ក្រុម​ SS501  Super Junior ​ ក៏​មាន​បែង​ចែក​​​ជា​ក្រុម​តូច​ៗ​នៅ​ក្នុង​ក្រុម​ទាំង​មូល​​ផង​ដែរ​ ដែល​ក្នុង​នោះ​រួម​មាន Super Junior-K.R.Y, Super Junior T, Super Junior M និង Super Junior Happy។

អាល់ប៊ុម
២០០៥ : SuperJunior05 (TWINS)
Track List :
1. Miracle
2. TWINS (Knock Out)
3. You are the one
4. Rock this house
5. 차근차근 (Way for love)
6. So I
7. OVER
8. Keep in touch
9. L.O.V.E.
10. Believe
11. TWINS (Knock Out)
២០០៧ : Don’t Don
Track List :
1. 돈 돈! (Don’t Don)
2. 소원이 있나요 (Sapphire Blue)
3. You’re my endless love (말하자면)
4. 미워 (Hate U, Love U)
5. Disco Drive
6. Marry U
7. I am
8. 사랑이 떠나다 (She’s gone)
9. Missin’
10. 거울 (Mirror)
11. 우리들의 사랑 (Our Love)
12. Midnight Fantasy
13. Thank you
14. 아주 먼 옛날 (Song for you)” (Bonus track)
២០០៩ : Sorry, Sorry
Track list :
1. Sorry, Sorry
2. 니가 좋은 이유 (Why I like you)
3. 마주치지 말자 (Let’s not…)
4. 앤젤라 (Angela)
5. Reset
6. Monster
7. What if
8. 이별… 넌 쉽니 (Heartquake)
9. Club No.1
10. Happy Together
11. 죽어있는 것 (Dead at heart)
12. Shining Star
២០១០ : Bonamana
Track List :
1. 미인나 (Bonamana)
2. 나쁜 여자 (Boom Boom)
3. 응결 (Coagulation)
4. 나란 사람 (My Eyes)
5. My Only Girl
6. 사랑이 이렇게 (My All Is In You)
7. Shake It Up!
8. 잠들고 싶어 (In My Dream)
9. 봄날 (One Fine Spring Day)
10. 좋은 사람 (Good Person)
11. Here We Go
និង ២០១១: Mr. Simple
ពេលជ្រាប​ពី​ប្រវត្តិកកើត​របស់​ក្រុម​បុរស​សង្ហារ​​នេះ​ហើយ​តើមិត្ត​យុវវ័យ​យល់​ថា​ពួក​គេ​អស្ចារ្យ​ទេ?

No comments:

Post a Comment


like