សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

5/09/2012

Galaxy S3 ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ



បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាម​អារ៉ាម​ជាច្រើន លេច​លឺ​ទាក់ទង​នឹង​ទ័ព​ស្រួច​របស់​Samsung ត្រកូល​Galaxy ជំនាន់​ថ្មី​គឺ​Galaxy S3។ ទី​បំផុត​Android Smartphone ជំនាន់​កូន​ពៅ​នេះ ក៏​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ កាល​ពី​ល្ងាច​​​ថ្ងៃ​ទី ៣ ឧសភា កន្លង​ទៅ នៅ​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​gsmarena។
Galaxy S 3/S III មាន​ឈ្មោះ​​ជា​ផ្លូវការ​មួយ​ទៀត​ហៅ​ថា I9300 ។ អង្គចងចាំ​របស់​I9300 ត្រូវ​បាន​ពង្រីក​ទៅ​ជា​បី​ទំហំ​គឺ ១៦/៣២/៦៤GB និង​អាច​បន្ថែម​កាត Memory ប្រភេទ​microSD បាន​រហូត​ដល់​ទៅ ៦៤GB ថែម​ទៀត​ផង។ ចំពោះ​RAMវិញ​ទំហំ​ 1GB និង​​CPU ប្រភេទ​Quad-Core 1.4GHz Cortex-A9។
បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ​NFC Bluetooth ជំនាន់4.0 GPRS EDGE Wi-Fi 802.11 a/b/g/n និង​រន្ធ​ដោត​USB សុទ្ធ​តែ​ត្រូវ​បាន​បំពាក់​បន្ថែម​ឲ្យ​ទៅ​I9300។
អេក្រង់​ទំហំ 4.8” បន្ថែម​មុខងារ​​TouchWiz កាមេរ៉ា​​ទំហំ 8MP(3264x2448px) Autofocus& LED Flashមុខងារ​S-Voice(ដូច​siriលើ​iPhone) Smart Stay ហើយ​ជា​ពិសេស​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ICS 4.0.4ជំនាន់​ចុងក្រោយ​របស់​Google ថែម​ទៀត​ផង។
យ៉ាង​ណា​មិញ​Samsung ពុំ​ទាន់​បញ្ជាក់​ពី​គម្រោង​ដាក់​លក់​galaxy S3 (I9300) នេះ​លើ​ទីផ្សារ​កម្ពុជា​យ៉ាង​ណា​នោះ​ទេ ហើយ​តម្លៃ​ទៀត​សោធ​ក៏​ក្រុមហ៊ុន​នេះ​មិន​ទាន់​បញ្ជាក់​ដែរ។​ ប៉ុន្តែ​Galaxy SIII នេះ​​មាន​ចំនួន​ពីរ​ពណ៌​គឺ ខៀវ និង​ស។
មើល​វីដេអូ​បើក​សម្ពោធ នៅ​ទីក្រុង​ឡុង៖
Propertiesប៉ុណ្ណឹង​តើ​Galaxy S3 អាច​វាយ​បំបាក់​iPhone 4Sឬ​5 បាន​ឬ​អត់?
លក្ខណៈ​សម្បត្តិ​ពិស្ដារ​របស់​Galaxy S3 នឹង​បង្ហាញ​ជូន​នាពេល​បន្ទាប់….


ប្រភពដើម: Sabay

No comments:

Post a Comment


like