សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

5/09/2012

Rain​បាន​ប្រាក់​ខែ​តែ​៧០ដុល្លារ​?



ប្រាក់​ខែ​​របស់​តារា​ពិភព​លោក​ Rain បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​​មាន​ភាព​ភ្ញាក់​ផ្អើល ព្រោះតែគេ បាន​ទទួល​ប្រាក់​​ត្រឹម​តែ ៨០.០០០ វុន(៧០,៤២ ដុល្លារ​អាមេរិក) ប៉ុណ្ណោះក្នុង១ខែ។
កាល​ពី​ថ្ងៃ​ទី​៨​ខែ​មេសា​កន្លង​ទៅ Rain បាន​ចូល​រួម​ក្នុង​កម្ម​វិធី 2012 Culture Festival for Army Recruits និង បាន​និយាយ​ជាមួយ​បុគ្គលិក​ទាហាន​ដទៃ​ទៀត​ក្នុង​កម្ម​វិធី​នោះ។ នៅ​ពេល​បុគ្គលិក​ទាហាន​​បាន​ឡើង​លើ​វេទិកា​ គេ​ក៏​បាន​សួរ​ទៅ​ Rain ថា “ខ្ញុំ​ចង់​ដឹង​​ថា​តើ​​ឥឡូវ​នេះ អ្នក​មាន​លុយ​ប៉ុន្មាន​ដែរ?”។ ចំណែក​ Rain ដែល​​ចង់​ឲ្យ​គេ​ហៅ​​ខ្លួន​ថា ទាហាន Jung Ji Hoon ​ជា​ជាង​តារា​ចម្រៀង ​Rain​នោះ​ ​បាន​ឆ្លើយ​តប​វិញ​ថា “សូម​ទោស សូម​​​​និយាយ​​តែ​​រឿង​​ពាក់ព័ន្ធ​នឹង​យោធា​បាន​ហើយ”។ ក្រោយ​មក Lee Jin Ho ដែល​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​នោះ​បាន​​និយាយ​​ទៀត​ថា  “ ខ្ញុំ​ឭ​ថា Rain រក​ប្រាក់​បាន​ត្រឹម​តែ ៨០. ០០០ វុន (៧០. ៤២ដុល្លារ​អាមេរិក) ប៉ុណ្ណោះ​” ។ Rain ​ក៏​ប្រតិកម្ម​​វិញ​​ថា  “និយាយ​ដោយ​ស្មោះ​ទៅ​ចុះ ខ្ញុំ​​​​មិន​ដឹង​ថា​​​យក​លុយ​នោះ​ទៅ​ចាយ​កន្លែង​ណា​នោះ​ទេ!” ។
តារា​ចម្រៀង Rain  ​ដែល​បាន​ចូល​បម្រើ​ទ័ព​កាល​ពី​ខែ តុលា ឆ្នាំ​ទៅ បាន​បន្ត​ទៀត​ថា “ខ្ញុំ​ចូល​មក​បម្រើ​ការងារ​នៅ​ទី​នេះ​អស់​រយៈ​ពេល ៨ ខែ​ទៅ​ហើយ។ បច្ចុប្បន្ន ខ្ញុំ​មាន​ទស្សនៈ​ល្អ​ៗ​ចំពោះ​ការងារ​នេះ”។
Culture Festival for Army Recruits គឺ​ជា​ព្រឹត្តិការណ៍​ដែល​ចង់​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ពល​ទាហាន​វ័យ​ក្មេង ​និង ​ឪពុក​ម្ដាយ​របស់​ពួក​គេ៕

No comments:

Post a Comment


like