សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

5/11/2012

[NEWS]ជើង​ទី​មួយ Galaxy S3​ចូល​កម្ពុជា ៥ពាន់​គ្រឿង



ទូរស័ព្ទ​ស៊េរី​ទំនើប​ចុងក្រោយ​បង្អស់​របស់​Samsung ម៉ាក​Galaxy S3 ឬ​I9300 ដែល​ត្រៀម​នឹង​នាំ​ចូល​ទីផ្សារ​កម្ពុជា នៅ​ដើម​ត្រីមាស​ទី​បី ឆ្នាំ​២០១២ នេះ គឺ​មិន​តិច​ជាង ៥ពាន់​គ្រឿង​ទេ សម្រាប់​ជើង​ទី​មួយ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​​Samsung។
«គ្រាន់​តែ​ក្រុមហ៊ុន​ប្រកាស​ចេញ​នៅ​អង់គ្លេស​ដើម​ខែ​នេះ​ភ្លាម ​ អ្នក​កុម្ម៉ង់​ទិញ​ពី​កម្ពុជា​កើន​ឡើង​ជាង ៣ពាន់​គ្រឿង​ទៅ​ហើយ»។ ប្រភព​បញ្ជាក់​បន្ថែម។
ដោយ​ឡែក​សម្រាប់​ពណ៌ អាទិភាព​ដែល​ Samsung ត្រៀម​នាំ​ចូល​វិញ មន្ត្រី​ទំនាក់ទំនង​ជាន់ខ្ពស់ និង​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ ប្រចាំ​កម្ពុជា​ លោក យិន ឌីណា ​បញ្ជាក់​ថា មាន​តែ​ពណ៌​ស និង​ខ្មៅ​ប៉ុណ្ណោះ។
តម្លៃ​របស់​Galaxy S3ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ICS ភ្ជាប់​ជាមួយ​អេក្រង់​ទំហំ 4.8-inch កាមេរ៉ា​8MP និង​កាមេរ៉ា​មុខ ដែល​តួនាទី​សម្រាប់​Facetime ត្រូវ​បាន​កំណត់​លក់​ក្នុង​តម្លៃ​ប្រហាក់ប្រហែល ៨០០ដុល្លារ​អាមេរិក
Galaxy S3(I9300) ត្រៀម​វាយ​លុក​ទីផ្សារ​កម្ពុជា​នៅ​ ដើម​ត្រីមាស​ទី ៣(ដើម​ខែ មិថុនា) តម្លៃ​ប្រហែល៨០០ដុល្លារ​
តើ​នរណា​ខ្លះ​ចង់​ប្រើ​Galaxy S3? មាន​ឈ្មោះ​ក្នុង​បញ្ជី​កុម្ម៉ង់​ទិញ​អត់? តើ​Galaxy ស៊េរី​ចុងក្រោយ​បង្អស់​នេះ អាច​ប្រជែង​ជាមួយ​iPhone 4S បាន​ទេ?

No comments:

Post a Comment


like