សូមស្វាគមន៍មកកាន់ BerryDownload រីករាយក្នុងការដោនឡូត ចម្រៀង វីដេអូ កម្មវិធីកុំព្យូទ័រ ល្បែង និង ទស្សនាព័ត៍មានថ្មី ដោយសេរី សូមចុច Like នៅលើទំព័រ facebook របស់ពួកយើងផង!ទំនាក់ទំនង venseorun@gmail.com or facebook.com/berrydl, facebook.com/berrydanger /marquee>

Search Songs Here

8/27/2012

[NEWs] Psy រំពឹង​ថា​បទGangnam Style ​​រក​បាន​១០​លាន​ដុល្លារ

ដោយ​សារ​​តែ​​ប្រជាប្រិយ​ភាព​នៃ​បទ​ចម្រៀង “Gangnam Style” របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង Psy ចេះ​តែ​សាយ​ភាយ​ឡើង​ៗ បា​ន​ធ្វើ​ឲ្យ​មាន​ការ​ទស្សន៍ទាយ​ថា​បទ​ចម្រៀង​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ​១០​លាន​ដុល្លារ។
យោង ​តាម​ទិន្នន័យ​ផ្ដល់​ដោយ​តារាង Gaon Charts បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង​របស់​កូរ៉េ​ខាង​ត្បូង
Psy ទទួល​បាន​ចំណូល​៣៦០​ពាន់​ដុល្លារ​សម្រាប់​ការ​ download បទ Gangnam Style​ ហើយ​ ៣៥០​ពាន់​ដុល្លារ​​ទៀត​សម្រាប់​ការ​លក់​អាល់ប៊ុម​ និង​ ៤២​ពាន់​ដុល្លារ​ចេញ​ពី​​ការ​ចាក់​ផ្សាយ។ សរុប​ទៅ Psy​ទទួល​បាន​ប្រហែល​ ៧៦០​ពាន់​ដុល្លារ​ ពី​បទ​ចម្រៀង​នេះ​ហើយ​ចំនួន​ទឹក​ប្រាក់​នៅ​តែ​បន្ត​កើន​ឡើង​ស្រប​ពេល​ដែល ​Psy​ កាន់​តែ​ល្បី​ទៅ​ៗ។
បទ Gangnam Style នេះ​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង​បទ​ចម្រៀង​ផ្សេងៗ។​ បទ​នេះ​ផង​ដែរ​នឹង​អាច​រក​ចំណូល​បាន​បន្ថែម​ទៀត​ពោល​គឺ​អាច​ដល់​១​.៥ ​ទៅ​២​ លាន​ដុល្លារ​ដោយ​សារ​ការ​រីក​រាយ​ដាល​នៃ​ភាព​ល្បីល្បាញ​របស់​បទ​នេះ។ លើស​ពី​នេះ​ទៀត​ការ​ប្រគំ​តន្ត្រី​ Summer Stand ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​១១​សីហា​​ Psy រក​ប្រាក់​ចំណូល​បន្ថែម​បាន​ដល់​ទៅ​៣​លាន​ដុល្លារ​ទៀត​។ តាម​រយៈ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ ចំណូល​នៃ​ការ​លក់​បទ​ចម្រៀង​​នៅ​ទូទាំង​ពិភពលោក​ សរុប​ជា​ទឹក​ប្រាក់​គឺ​ជាង​១០​លាន​ដុល្លារ​ដែល​​​ Psy អាច​រក​បាន​ពី​បទ​នេះ។
ថ្មីៗ​នេះ Psy ​បាន​ជួប​ជាមួយ​នឹង​តារា​ប៉ុប​វ័យ​ក្មេងJustin Bieber ហើយ​បាន​ពិភាក្សា​ពី​គម្រោង​ដែល​ត្រូវ​ធ្វើ​ជាមួយ​គ្នា​។ ​ប្រភព​ជិត​ស្និត​បាន​បង្ហើប​ថា​អ្នក​គ្រប់​គ្រង ​Justin Bieber គឺ​លោក ​Scooter Brown មាន​គម្រោង​នឹង​ថត​បទ​ Gangnam Style ជា​ថ្មី​ប៉ុន្តែ​ជា​ភាសា​អង់គ្លេស៕
MV on Youtube

No comments:

Post a Comment


like